khmer eng
  • ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និងឯកឧត្តម អ៊ុក គង់ បានអញ្ជើញចូលរួមថ្វាយនូវគ្រឿងសក្ការៈបូជាទៀន ធូប និងប្រារព្ធកិច្ច រៀបចំនមស្ការព្រះរតនត្រ័យ សមាទានសីល ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី១
     
    ចែករំលែក ៖

    ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី១ នាព្រឹកថ្ងៃពុធ ១រោង ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅវត្តបុទុមវតី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា និងឯកឧត្តម អ៊ុក គង់ សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចូលរួមថ្វាយនូវគ្រឿងសក្ការៈបូជាទៀន ធូប និងប្រារព្ធកិច្ច រៀបចំនមស្ការព្រះរតនត្រ័យ សមាទានសីល ដើម្បីប្រមូលកុសលផលបុណ្យឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ យុទ្ធជន យុទ្ធនារី ដែលបានពលី និងទទួលមរណភាពទៅកាន់លោកខាងមុខ។
    ក្នុងឱកាសនោះ ឯកឧត្តម បានអញ្ជើញប្រគេនចង្ហាន់ និងសួរសុខទុក្ខសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានព្រះជន្មគម្រប់១០១ព្រះវស្សា។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail